ចាកចេញពីលំនាំដើម

ដើម្បីបង្កើនសុខុមាលភាពឌីជីថលរបស់អ្នក។

ទាញយក និងបោះពុម្ពសៀវភៅណែនាំនេះនៅទីនេះ ចែករំលែកបទពិសោធន៍ប្រើប្រាស់ Data Detox របស់អ្នក រក្សាទំនាក់ទំនង ឬទទួលបានការបំផុសគំនិតសម្រាប់សកម្មភាពដោយផ្ញើសារទៅកាន់ Safa តាមរយៈ datadetox@tacticaltech.org!

តើពេលណាដែលអ្នក "ផ្អាកប្រើ" ហើយមិនបានប្រើប្រាស់បច្ចេកវិទ្យាពេញមួយថ្ងៃ ឬសូម្បីតែមួយម៉ោង?

អ្នកមិនមែនជាបុគ្គលតែម្នាក់នោះទេដែលតែងតែអនឡាញគ្រប់ពេល។ មនុស្សជាមធ្យមចុច និងអូសលើទូរសព្ទរបស់ពួកគេលើសពី 2,600 ដងក្នុងមួយថ្ងៃ (source)។ ប្រសិនបើអ្នកធ្វើអ្វីមួយជាប្រចាំ អ្នកចង់ឱ្យវាមានតម្លៃ។ តើធ្វើដូចម្ដេចទើបប្រាកដថាការប្រើប្រាស់ឧបករណ៍របស់អ្នកគឺជាពេលវេលាដែលអ្នកប្រើដោយមានគុណភាព?

វាចាប់ផ្តើមដោយការទទួលដឹងថាការការញៀនប្រើប្រាស់បច្ចេកវិទ្យាមិនមែនជាកំហុសអ្នកទេ។ ជឿដែរទេថាកម្មវិធីទូរស័ព្ទនិងគេហទំព័រដែលអ្នកចូលចិត្ត ត្រូវបានបង្កើតឡើងដោយប្រើមុខងារ ពណ៌ និងសំឡេងដែល ឱ្យ អ្នក ជាប់ចិត្ត និង ត្រឡប់ មកប្រើ វិញម្ដងហើយម្ដងទៀត។

កម្មវិធី និងគេហទំព័រក៏ត្រូវបានរចនាឡើងដើម្បីនាំអ្នកទៅកាន់កន្លែងដែលអ្នកគិតថាអ្នកគួរទៅ។ ប៊ូតុងរចនាឡើងឱ្យអ្នកយល់ព្រមនិងអត្ថបទត្រូវបានសរសេរតាមរបៀបដែលគួរឱ្យជឿជាក់។ សូម្បីតែប្រព័ន្ធផ្សព្វផ្សាយ ក៏បង្កើតឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកតាមរយៈអារម្មណ៍ ចំណងជើង និងមុំនៃសាច់រឿង។

ចង់ឱ្យជីវិតនៅក្នុង និងក្រៅប្រព័ន្ធអនឡាញរបស់អ្នកមានតុល្យភាពដែរទេ យើងនឹងជជែកអំពីវានៅក្នុងផ្នែកមួយនេះរបស់ Data Detox។

នៅទីនេះ អ្នកនឹងរៀនពីរបៀបកាត់សំលេងរំខាន ហើយធ្វើឱ្យប្រាកដថាបច្ចេកវិទ្យាផ្ដល់ផលល្អដល់អ្នក ជាជាងផ្ដល់ផលអាក្រក់។ មិនមានចម្លើយដែលប្រាកដថា 'ត្រូវ' ដែលឆ្លើយតបនឹងសំណួរថាអ្នកត្រូវប្រើឧបករណ៍របស់អ្នកច្រើន (ឬតិច) កម្រិតណានោះទេ។ ចាប់ផ្តើមពីអ្វីដែលអ្នកអាចធ្វើបាន និងមានអារម្មណ៍ល្អក្នុងការអនុវត្ត។

តោះ ចាប់ផ្តើម!


1. យកចិត្តទុកដាក់ពីពេលបច្ចុប្បន្នរបស់អ្នក

គន្លឹះមួយនេះស្ដាប់ទៅស្រួល ប៉ុន្តែពិបាកអនុវត្ត។ យកចិត្តទុកដាក់ពីពេលបច្ចុប្បន្នរបស់អ្នកតម្រូវឱ្យមានការអនុវត្តជាប្រចាំ។ វាដូចជាសាច់ដុំនៅក្នុងខួរក្បាលរបស់អ្នក ដែលអ្នកត្រូវហ្វឹកហាត់ជាប្រចាំដើម្បីបង្កើតកម្លាំងរបស់វា។ អ្នកអាចចាប់ផ្តើមដោយការកត់សម្គាល់ទំនាក់ទំនងរបស់អ្នកជាមួយបច្ចេកវិទ្យាដែលអ្នកប្រើ។

តើអ្នកចំណាយពេលប្រើទូរស័ព្ទប៉ុន្មានម៉ោង?

ប្រសិនបើអ្នកមិនពេញចិត្តនឹងចម្លើយរបស់អ្នកទេ យើងមានការកំណត់និងយុទ្ធសាស្ត្រដែលអ្នកអាចធ្វើតាមដើម្បីគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យារបស់អ្នក។

ប្រសិនបើអ្នកចង់ចំណាយពេលតិចជាងមុននៅលើ Facebook, Instagram ឬ Snapchat អ្នកត្រូវផ្លាស់ប្តូរការកំណត់ និងការអនុញ្ញាតមួយចំនួនរបស់កម្មវិធីទាំងនោះ។ កម្មវិធីមួយចំនួនដូចជា Instagram ថែមទាំងមានជម្រើសមួយសម្រាប់រំលឹកអ្នកនៅពេលដែលអ្នកបានឈានដល់ដែនកំណត់នៃការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក។

Instagram:

  • ប្រវត្តិរូប →
  • logo ម៉ឺនុយ →
    • ការកំណត់* →
    • គណនី * →
    • សកម្មភាពរបស់អ្នក* →
    • កំណត់ការរំលឹកប្រចាំថ្ងៃ*

បើអ្នកគិតថាទូរសព្ទរបស់អ្នករំខានការសន្ទនាក្នុងជីវិតពិតរបស់អ្នក ព្រោះវាមានសំម្លេងរោទ៍ សំម្លេងញ័រ ឬពន្លឺ អ្នកអាច បិទវាបណ្តោះអាសន្ន ផ្កាប់មុខ វាចុះក្រោម ឬទុកក្នុងហោប៉ៅ ឬកាបូបរបស់អ្នក ដើម្បីឱ្យវាឆ្ងាយពីភ្នែករបស់អ្នក។

វាក៏មានកម្មវិធីដែលជួយអ្នកវាស់ស្ទង់ការប្រើប្រាស់របស់អ្នក។ ប្រព័ន្ធប្រតិបត្តិការ Android និង iPhone ឥឡូវនេះមានវិធីពិនិត្យមើលទម្លាប់របស់អ្នកជាមួយ សុខុមាលភាពឌីជីថលរបស់ Google និង [iOS update](https://www.apple.com/newsroom/2018/06/ ios-12-introduces-new-features-to-reduce-interruptions-and-manage-screen-time/) ។ កម្មវិធីទាំងនេះនឹងប្រាប់អ្នកពីភាពញឹកញាប់ដែលអ្នកត្រួតពិនិត្យទូរសព្ទរបស់អ្នក និង ផ្តល់ឱ្យអ្នកនូវការកំណត់ដែលអ្នកអាចគ្រប់គ្រងបាន។

សម្រាប់ការណែនាំបន្ថែម សូមពិនិត្យមើល រស់នៅជាមួយពេលបច្ចុប្បន្ន (សូម្បីតែជាមួយទូរស័ព្ទរបស់អ្នក)


2. រកមើលល្បិចនៃការរចនារបស់បច្ចេកវិទ្យា

ការរចនាដែលមានលក្ខណៈបញ្ចុះបញ្ចូល ដែលគេស្គាល់ផងដែរថាជា "លំនាំងងឹត (dark pattern)" គឺជាការរចនាដែលផ្អែកលើចិត្តសាស្ត្ររបស់មនុស្ស​ ដើម្បីជំរុញឱ្យអ្នកចុះឈ្មោះ ទិញអ្វីមួយ ឬការផ្តល់ព័ត៌មានផ្ទាល់ខ្លួនបន្ថែមទៀតលើសពីអ្វីដែលអ្នកបានចង់ឱ្យ។

ការរចនាធម្មតារួមមានការប្រើប្រាស់ពណ៌ ទីតាំងប៊ូតុង អត្ថបទមិនច្បាស់លាស់ ឬព័ត៌មានមិនពេញលេញ។ ពេលខ្លះអ្នកអាចមើលឃើញល្បិចបច្ចេកវិទ្យាទាំងនេះច្បាស់ៗ ប៉ុន្តែពេលខ្លះវាក៏ពិបាកស្វែងរកដែរ។ អ្នក​ប្រហែលជា បានកត់សម្គាល់ខ្លះមកហើយនៅពេលចុះឈ្មោះដើម្បីប្រើសេវាណាមួយ ឬ ទិញទំនិញអនឡាញ។

មូលហេតុដែលអ្នកឃើញល្បិចរចនាបច្ចេកវិទ្យាទាំងនេះនៅគ្រប់ទីកន្លែងដោយសារតែពួកវាមានប្រសិទ្ធភាព - វាធ្វើឱ្យយើងចុច ទិញញឹកញាប់ជាងមុន និងមកប្រើប្រាស់វាម្ដងទៀត។ បើអ្នកឈ្វេងយល់ពីល្បិចនៃការរចនាបច្ចេកវិទ្យា​ក្នុង​គេហទំព័រ​ដែល​អ្នក​ប្រើនេះកាន់តែច្រើន ​អ្នក​នឹង​ក្លាយ​ជា​អ្នក​យល់​ដឹងច្រើនជាងមុន​។

មានវិធីសាស្ត្រមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីយកឈ្នះល្បិចរបស់កម្មវិធីរបស់អ្នក។

សម្គាល់ខ្លួនឯងនៅពេលដែលអ្នកត្រូវបានជម្រុញចិត្ត៖ រឿងដំបូងដែលអ្នកអាចធ្វើបានគឺ គ្រាន់តែសម្គាល់ពីការប្រើប្រាស់បច្ចេកទេសទាំងនេះ។ អានអំពីប្រភេទខុសគ្នា នៅទីនេះ និង តាមដាន the Twitter feedthe hashtag ដើម្បីបន្ត សិក្សាពីការរចនាល្បិចបច្ចេកវិទ្យាថ្មីៗ។

** ថតអេក្រង់និងចែករំលែក៖ ** ថតអេក្រង់គ្រប់ពេលដែលអ្នកជួបប្រទះ ល្បិចបែបបញ្ចុះបញ្ចូលតាមអ៊ីនធឺណិត និងចែករំលែកវាជាមួយមិត្តភ័ក្តិរបស់អ្នក (សូមលុបព័ត៌មានឯកជនភាពជាមុនសិន!) អ្នកក៏អាចប្រាប់មិត្តភក្តិរបស់អ្នកឱ្យផ្លាស់ប្តូរការអនុវត្តរបស់ពួកគេផងដែរ។

រំងាប់អារម្មណ៍របស់អ្នក៖ ប្រសិនបើមាននាឡិការាប់ថយក្រោយនៅលើទំព័រទិញទំនិញណាមួយ សូមសួរ ខ្លួនអ្នក "តើនេះពិតជាបន្ទាន់មែនទេ?" បើអ្នកច្រឡំចុចប៊ូតុងណាមួយដែលអ្នកមិនចង់ចុច សូមពិនិត្យមើលពាក្យនៅលើ ប៊ូតុង ឬពណ៌ដែលគេប្រើប្រាស់នោះ។ ប្រសិនបើអ្នកមានអារម្មណ៍ច្របូកច្របល់ កុំទាន់ សន្មត់ថាវាជាកំហុសរបស់អ្នកអី — ពិចារណាពាក្យដែលប្រើដោយគេហទំព័រ ឬកម្មវិធីនោះម្ដងទៀត ព្រោះវាប្រហែលជាមានភាពមិនច្បាស់លាស់។

ដើម្បីមើលឧទាហរណ៍នៃគំរូងងឹត​(dark pattern) និងឈ្វេងយល់បន្ថែមពីរបៀបសម្គាល់វា សូមមើលអត្ថបទ អ៊ីធឺណិតធ្វើឱ្យខ្ញុំចុចមុនពេលអាន៖ ស្វែងរកភាពច្បាស់លាស់ក្នុស្ថានភាពស្រពេចស្រពិល។


3. ប្រើប្រព័ន្ធផ្សព្វផ្សាយប្រកបដោយចំណេះដឹង

ដូចដែលអ្នកអាចរៀនយកឈ្នះកម្មវិធី និងការរចនាមួយចំនួនដែលឱ្យអ្នកបន្តអូស​និង​ចុចលើឧបករណ៍អេឡិចត្រូនិចរបស់អ្នក អ្នក​ក៏​អាចបង្កើនចំណេះដឹងលើការ​ ស្វែងរកព័ត៌មាន ឬការផុស្តណាដែលមានបំណងបំភាន់អ្នក។

មក​ដល់ត្រង់​នេះ អ្នក​ប្រហែល​ជា​បាន​ឮ​អំពី​បញ្ហា​នៃ 'ព័ត៌មាន​ខុស' និង​ 'ព័ត៌មានក្លែងក្លាយ' ។ អ្នកអាចការពារខ្លួនពីព័ត៌មានខុស ប្រសិនបើអ្នកបង្កើតទម្លាប់ សួរសំណួរបែបត្រិះរិះពិចារណាអំពីព័ត៌មានណាដែលអ្នកមើលទៅគួរឱ្យភ្ញាក់ផ្អើល ចម្លែក ឬល្អពេក។

នៅទីបញ្ចប់ អ្នកគ្រាន់តែចង់បញ្ជាក់ថាព័ត៌មានណាមួយត្រូវបានផ្ទៀងផ្ទាត់ – ជាពិសេសប្រសិនបើអ្នកមានគម្រោងចែករំលែកវាជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។ ​

  • តើនេះមកពីគេហទំព័រអ្វី?
  • តើអ្នកណាសរសេរវា (ហើយនៅពេលណា)?
  • តើអត្ថបទទាំងមូលនិយាយអ្វីក្រៅពីចំណងជើង?
  • តើគេយកមកពីប្រភពណាខ្លះ?

ប្រសិនបើអ្នកគិតថាវាជាព័ត៌មានខុស ហើយចង់បញ្ឈប់វាមិនឱ្យរីករាលដាលកាន់តែខ្លាំង មានវេទិកាភាគច្រើនមានកន្លែងដែលអ្នកអាចរាយការណ៍ពីការព័ត៌មានក្លែងក្លាយទាំងនេះ។ អ្នក​ប្រហែល ក៏គួរតែសម្រេចចិត្តថាត្រូវបន្តតាមដានគណនីដែលបានចេញផ្សាយព័ត៌មានទាំងនេះឬអត់។

ដើម្បីស្វែងយល់បន្ថែមអំពីការស្វែងរកព័ត៌មានមិនពិត សូមពិនិត្យមើល បើកភ្លើង៖ ស្វែងរកការពិតនៅលើអ៊ីនធឺណិត។


4. បន្លឺសម្លេងរបស់អ្នក

បើអ្នកមិនសប្បាយចិត្តនឹងការរចនាដែលមានលក្ខណៈបញ្ចុះបញ្ចូលឬទាក់ទាញ ឬព័ត៌មានមិនពិតនៅលើគេហទំព័រ ឬកម្មវិធីដែលអ្នកប្រើញឹកញាប់ អ្នកអាចអ៊ីមែល ផ្ញើសារ Tweets និងប្រាប់ឱ្យក្រុមហ៊ុនដឹងថាអ្នកមិនយល់ស្របនឹងសកម្មភាពរបស់ពួកគេទេ។ នៅពេលដែលក្រុមហ៊ុនត្រូវបានដាក់សម្ពាធឱ្យចាត់វិធានការដោយរបស់ដែលមានតម្លៃបំផុតរបស់ពួកគេ - អ្នកប្រើប្រាស់ - ពួកគេអាចនឹងផ្លាស់ប្តូរ។

បើអ្នកមិនមានអារម្មណ៍ថាក្រុមហ៊ុនទាំងនោះមិនយកចិត្តទុកដាក់នឹងមតិកែលម្អរបស់អ្នកទេ មានវិធីសាស្ត្រមួយទៀតដែលអ្នកអាចធ្វើបាន៖ ប្រើគេហទំព័រ ឬកម្មវិធីផ្សេង បើអ្នកបានប្រាប់អំពីភាពមិនសប្បាយចិត្តជាមួយនឹងគេហទំព័រឬកម្មវិធីណាមួយ បន្ទាប់មកអ្នកឈប់ប្រើវាឬលុបវាចោល ហើយមានមនុស្សផ្សេងទៀតដែលធ្វើដូច្នេះ

  • ** ក្រុមហ៊ុននោះនឹងដឹងខ្លួន ** ។

សម្រាប់​គន្លឹះ​បន្ថែម​អំពី​ការ​រក​ឃើញ​ល្បិច​រចនា​ឌីជីថល សូម​ពិនិត្យ​មើល អ៊ិនធឺណិតឱ្យខ្ញុំធ្វើវា៖ ស្វែងរកភាពច្បាស់លាស់នៅក្នុងការការរចនាដ៏ស្មុគស្មាញ។


5. ផ្សព្វផ្សាយគន្លឹះទាំងនេះ

ចែករំលែក! នេះជាសកម្មភាពមួយដែលងាយនឹងភ្លេច ប៉ុន្តែវាអាចមានឥទ្ធិពលយ៉ាងខ្លាំង។ ប្រាប់មិត្តភក្តិ ក្រុមគ្រួសារ និងមិត្តរួមការងាររបស់អ្នកអំពីរឿងអ្នកកំពុងកត់សម្គាល់ទាំងនេះ ហើយស្នើរឱ្យពួកគេចូលរួមជាមួយអ្នកក្នុងការបន្សាបជាតិពុលក្នុងប្រព័ន្ធឌីជីថលនេះ!

មនុស្សគ្រប់រូបមានការលំបាកក្នុងការគ្រប់គ្រងទម្លាប់ប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ។ អ្វីដែលសំខាន់គឺថា​អ្នក​រក​ឃើញ​វិធី​មួយ​ដែល​ធ្វើឱ្យអ្នកមាន​អារម្មណ៍​ត្រឹមត្រូវ​ និង​សាកសម​នឹង​របៀប​រស់នៅ​របស់​អ្នក។​ សាកល្បងរហូតទាល់តែអ្នករកឃើញទម្លាប់សមស្របមួយ បន្ទាប់មកកែប្រែទម្លាប់របស់អ្នក។​ វាមិនមានដំណោះស្រាយណាមួយ ដែលត្រូវនឹងបញ្ហាទាំងអស់នោះទេ។

ហើយចុងក្រោយ ជជែកពីរបៀបប្រើប្រាស់បច្ចេកវិទ្យារបស់អ្នកជាមួយមនុស្សនៅជុំវិញអ្នក​បើអ្នកឈប់ប្រើប្រាស់កម្មវិធីផ្ញើសារចាប់ពីម៉ោង 8 យប់ ព្រោះថានោះជាពេលដែលអ្នកនឹងចាប់ផ្តើមទម្លាប់ឈប់ប្រើឧបករណ៍អេឡិចត្រូនិច៖ សូមប្រាប់ក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នក ដូច្នេះពួកគេអាចហៅទូរស័ព្ទមកអ្នកជំនួសវិញ។

សូមបើកទូលាយការសន្ទនា សួរសំណួរ ហើយអ្នកអាចរស់នៅជីវិតអនឡាញមួយប្រកបដោយតុល្យភាព ដែលសាកសមនឹងអ្នក។

ប្រសិនបើគន្លឹះទាំងនេះមានប្រយោជន៍សម្រាប់អ្នក ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថាមានតុល្យភាពជាងមុន អ៊ីចឹងអ្នកគួរសាកល្បង ប្រើទូរស័ព្ទវៃឆ្លាត ត្រូវតែមាន​ទម្លាប់​ឆ្លាតវៃ

បច្ចុប្បន្នភាពចុងក្រោយ 12/16/2022