គ្រប់គ្រងទិន្នន័យទូរស័ព្ទឆ្លាតវៃរបស់អ្នក

ដើម្បីបង្កើនឯកជនភាពអនឡាញ

ទាញយក និងបោះពុម្ពសៀវភៅណែនាំនេះនៅទីនេះ ចែករំលែកបទពិសោធន៍ប្រើប្រាស់ Data Detox របស់អ្នក រក្សាទំនាក់ទំនង ឬទទួលបានការបំផុសគំនិតសម្រាប់សកម្មភាពដោយផ្ញើសារទៅកាន់ Safa តាមរយៈ datadetox@tacticaltech.org!

បើអ្នកគិតថាទិន្នន័យរបស់អ្នកប្រាប់រឿងរ៉ាវមួយចំនួនអំពីខ្លួនអ្នក វាហាក់ដូចជាមិនមែនជារឿងធំដុំនោះទេ៖ អ្នកណាទៅខ្វល់ថាអ្នកចូលចិត្តតន្ត្រីបែបស្រុកស្រែ ឬក៏ចូលចិត្តទិញស្បែកជើង ឬក៏ចាំផ្ដើមគិតពីវិសមកាលរបស់អ្នក?

បញ្ហាកើតឡើងនៅជុំវិញទិន្នន័យរបស់អ្នក។ ខណៈដែលពេលវេលាកន្លងផុតទៅ អ្នកបានបង្កើនដានជើងឌីជីថល ដូចជាទម្លាប់របស់អ្នក ការបម្លាស់ទីរបស់អ្នក ទំនាក់ទំនង ការចូលចិត្ត ជំនឿ និងរឿងសម្ងាត់របស់អ្នកត្រូវ អ្នកដែល វិភាគនិងទទួលបានផលចំណេញពីវា ទាញយកទៅប្រើប្រាស់ ដូចជាអ្នកធ្វើជំនួយនិងឈ្មួញកណ្ដាលទិញលក់ទិន្នន័យ។

ខណៈដែលអ្នកឈ្វេងយល់ពី Data Detox នេះ អ្នកនឹងទទួលបានគំនិតខ្លះៗអំពីរបៀប និងហេតុផលដែលរឿងទាំងអស់នេះកើតឡើង និងអាចចាត់វិធានការជាក់ស្តែង ដើម្បីគ្រប់គ្រងដានទិន្នន័យរបស់អ្នកនៅលើអ៊ីនធឺណិត

តោះ ចាប់ផ្ដើមឥឡូវនេះ!


១. ដូរឈ្មោះឧបករណ៍អេឡិចត្រូនិចរបស់អ្នក

ពេលខ្លះ អ្នកប្រហែលត្រូវ «ដាក់ឈ្នោះ» ឱ្យទូរស័ព្ទរបស់អ្នកសម្រាប់ WiFi, Bluetooth, ឬ ទាំងពីរ ឬ ក៏អាចជាឈ្មោះដោយស្វ័យប្រវត្តិកំឡុងពេលតម្លើង។

នេះមានន័យថា «ទូរស័ព្ទរបស់ Alex Chung» គឺអាចឱ្យម្ចាស់បណ្តាញ Wi-Fi មើលឃើញ ប្រសិនបើអ្នកបើក Bluetooth របស់អ្នក សម្រាប់មនុស្សគ្រប់គ្នានៅក្នុងតំបន់ដែល Bluetooth របស់ពួកគេបានដំណើរការល្អ។

អ្នកមិនដែលប្រកាសឈ្មោះរបស់អ្នកពេលអ្នកចូលកាហ្វេ ភោជនីយដ្ឋាន ឬព្រលានយន្តហោះទេ ដូច្នេះឈ្មោះទូរស័ព្ទរបស់អ្នកក៏មិនគួរប្រាប់គេដែរ។

អ្នកអាច ដូរឈ្នោះទូរស័ព្ទ ទៅជាអ្វីមួយដែល មិនសូវបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែវានៅតែជាអ្នក។ នេះជារបៀបដូរឈ្មោះឧបករណ៍របស់អ្នក៖

សម្រាប់ប្រព័ន្ធ Android

  • ដូរឈ្មោះ Wi-fi
    • ការកំណត់
    • Wi-Fi
    • logo មីនុយ→
    • កម្រិតខ្ពស់/មុខងារបន្ថែមទៀត
    • Wi-Fi Direct
    • ដូរឈ្មោះឧបករណ៍
  • ដូរឈ្មោះ Bluetooth
    • ការកំណត់
    • Bluetooth
    • ចុចបើក Bluetooth ប្រសិនបើវាបិទ →
    • logo មីនុយ →
    • ដូរឈ្មោះឧបករណ៍
    • ចុចបិទ Bluetooth វិញ

 

សម្រាប់ទូរស័ព្ទ iPhone

  • ** ដូរឈ្មោះទូរស័ព្ទ**៖
    • ការកំណត់
    • ទូទៅ
    • អំពី
    • ដូរឈ្មោះ មិនដឹងថាត្រូវដូរឈ្មោះទៅជាអ្វីមែនទេ? ចុះបើដូរទៅជាឈ្មោះតួអង្គក្នុងរឿងដែលចូលចិត្ត ឬក៏ប្រយោគដូចជា «Open Sesame» យ៉ាងម៉េចដែរ?

តើអ្នកចង់បានគន្លឹះបន្ថែមសម្រាប់ធ្វើឱ្យឧបករណ៍របស់អ្នកកាន់តែមានឯកជនភាពដែរទេ? សិក្សាពីរបៀបត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិចរបស់អ្នកសារជាថ្មី!


2. លុបទីតាំងរបស់អ្នកលើអ៊ីធឺណិត

ប្រហែលអ្នកគិតថាទិន្នន័យទីតាំងរបស់អ្នកគ្រាន់តែជាព័ត៌មាន មួយផ្នែក ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយើងប្រមូលផ្ដុំវាចូលគ្នា វាអាចបង្ហាញ ព័ត៌មានលម្អិតសំខាន់ៗអំពីអ្នក និងទម្លាប់របស់អ្នក ដូចជាកន្លែងដែលអ្នករស់នៅ កន្លែងដែលអ្នកធ្វើការ និង កន្លែងដែលអ្នកចូលចិត្តដើរលេងជាមួយមិត្តភក្តិរបស់អ្នកជាដើម។ នេះជាហេតុផលដែលធ្វើឱ្យក្រុមហ៊ុន និងឈ្មួញកណ្តាលទិន្នន័យជាច្រើនស្វែងរកទិន្នន័យទាំងនោះ។

វាអាចជារឿងធម្មតាទេដែលកម្មវិធីផែនទីរបស់អ្នកមានសិទ្ធិចូលទៅកាន់កទីតាំងរបស់អ្នក។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ពេល​ឃើញ​កម្មវិធីទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ចូល​ប្រើ​ទីតាំង​របស់​អ្នក

អ្នកអាច រកមើលកម្មវិធីនីមួយៗដែលអ្នកបានអនុញ្ញាត និង បិទការតាមដានទីតាំង។ រកមើលកម្មវិធីដែលមិនត្រូវការប្រើប្រាស់ទីតាំងរបស់អ្នក (តើកម្មវិធីហ្គេមនោះពិតជាចាំបាច់ត្រូវដឹងទីតាំងរបស់អ្នកដែរទេ?) និងសម្រាប់បុគ្គលដែលអ្នកមិនចង់ឱ្យដឹង៖

Android:

  • ការកំណត់
  • កម្មវិធី →​
  • គ្រប់គ្រងការចូលប្រើទីតាំងតាមមូលដ្ឋានកម្មវិធីនីមួយៗ

 

iPhone:

  • ការកំណត់
  • ឯកជនភាព
  • សេវាកម្មទីតាំង → -គ្រប់គ្រងការចូលប្រើទីតាំងតាមមូលដ្ឋានកម្មវិធីនីមួយៗ

ឬអ្នកអាចបិទព័ត៌មានទីកន្លែងទូរស័ព្ទរបស់អ្នកនៅពេលណាដែលអ្នកមិនប្រើប្រាស់វា។ វានឹងធ្វើឱ្យថ្មទូរស័ព្មរបស់អ្នកប្រើប្រាស់បានយូរផងដែរ – ប្រយោជន៍បន្ថែមមួយទៀត! ឧទាហរណ៍ អ្នកអាចបើកវាម្តងទៀត នៅពេលដែលអ្នកត្រូវការប្រើកម្មវិធីផែនទី ឬអាកាសធាតុរបស់អ្នក។

Gif showing location services being turned off

Android:

  • ការកំណត់
  • សុវត្ថិភាព និងទីតាំង/ទីតាំង
  • បីទទីតាំង

 

iPhone:

  • ការកំណត់
  • ឯកជនភាព
  • សេវាកម្មទីតាំង
  • បិទ

សម្រាប់ការណែនាំអំពីរបៀបបិទសេវាកម្មទីតាំងសម្រាប់ Google Maps និងគណនី Google ផ្សេងទៀត អ្នកអាចចូលទៅ Degooglise ជីវិតអ្នក។


3. រៀបចំសម្អាតកម្មវិធីទូរស័ព្ទរបស់អ្នក

កម្មវិធីបណ្តាញសង្គម ល្បែងកំសាន្ត និងកម្មវិធីព្យាកណ៍អាកាសធាតុរបស់អ្នកគឺនិងចាប់អារម្មណ៍ ចាប់អារម្មណ៍លើទិន្នន័យ data&nbsp របស់អ្នក… ហើយពួកវាអាចនឹងប្រមូលបានយ៉ាងច្រើន។

ការបោសសម្អាតកម្មវិធីឥតប្រយោជន៍ទាំងនោះនៅលើទូរសព្ទរបស់អ្នកដែលអ្នកមិនធ្លាប់ប្រើគឺអាចជាវិធីដ៏មានអានុភាពក្នុងការលាងសម្អាតប្រព័ន្ធឌីជីថលរបស់អ្នក។

លើសពីនេះ ការបោសសម្អាតនេះក៏អាច បង្កើនទំហំផ្ទុក នៅលើទូរសព្ទរបស់អ្នក ហើយកាត់បន្ថយការប្រើប្រាស់ទិន្នន័យ និង បង្កើនរយៈពេលប្រើប្រាស់ថ្ម។ វាថែមទាំងអាចបង្កើនដំណើរការនៃការប្រើប្រាស់ទាំងមូល អាស្រ័យលើកម្មវិធីទូរស័ព្ទ។

កម្មវិធី​​​ Android:

  • ការកំណត់
  • កម្មវិធីទូរស័ព្ទ
  • ជ្រើសរើសកម្មវិធីទូរស័ព្ទដែលអ្នកចង់លុប →
  • លុបកម្មវិធី

 

កម្មវិធី iPhone:

  • ចុចឱ្យជាប់នៅលើរូបតំណាងកម្មវិធីណាមួយរហូតដល់ម៉ឺនុយលេចឡើង។
  • ជ្រើសរើសជម្រើសលុបកម្មវិធីចេញពីបញ្ជី។
  • បញ្ជាក់ការលុបកម្មវិធី។

ប្រសិនបើអ្នកបានបង់ប្រាក់ដើម្បីប្រើប្រាស់សេវាកម្មណាមួយ នោះអ្នកត្រូវប្រាកដថាអ្នកបានលុបចោលការគិតថ្លៃណាមួយដែលអាចកើតមាននាពេលអនាគត (នោះអ្នកមិនទទួលបានវការទូទាត់ទឹកប្រាក់ដ៏គួរអោយភ្នាក់ផ្ញើលទេ)។ ជំហាន​សម្រាប់​ការ​ធានា​បែបនេះ ​វា​ខុស​គ្នា​អាស្រ័យ​លើ​សេវាកម្ម​នីមួយៗ ដូច្នេះ​សូម​ពិនិត្យ​មើល​ទំព័រ​សំណួរ​ដែល​គេ​សួរ​ញឹកញាប់ ឬ​ទាក់ទង​ទៅ​ផ្នែក​បម្រើ​អតិថិជន​សម្រាប់​ការណែនាំ។

ការបោសសម្អាតកម្មវិធីទូរស័ព្ទរបស់អ្នកអាចធ្វើឱ្យមានភាពខុសគ្នា យ៉ាងធំ ទៅលើចំនួនទិន្នន័យរបស់អ្នកដែលអ្នកកំពុងដាក់នៅទីនោះ ហើយវាអាចប៉ះពាល់ដល់ចំនួនក្រុមហ៊ុនដែលអាចប្រមូល និងប្រើប្រាស់ទិន្នន័យរបស់អ្នកដើម្បីធ្វើការសន្និដ្ឋានអំពីអ្នក។ សម្រាប់កម្មវិធីទូរស័ព្ទដែលច្រើន យើងមានជម្រើសមួយ វាដំណើរការមុខងារស្រដៀងគ្នា ប៉ុន្តែវាមិនប្រមូល ឬលក់ទិន្នន័យរបស់អ្នកទៅឱ្យអ្នកដទៃទេ។

អ្នកអាចស្វែងរកការណែនាំនៅក្នុង Alternative App Centre.

ប្រសិនបើយើងមានអារម្មណ៍វាលើសលប់ក្នុងការជំនួសឧបករណ៍ដែលអ្នកប្រើ​​, នោះអ្នកគ្រាន់តែចាប់ផ្តើមប្រើមួយឬពីរសិន ។ សម្រាប់អ្នកចាប់ផ្តើមដំបូង សូមមើលកម្មវិធីរុករករបស់អ្នក៖ តើអ្នកអាចជំនួសវាដោយកម្មវិធី Firefox, កម្មវិធី Chromium ឬសេវាកម្មឯកជនណាមួយផ្សេងទេ?

តើ​អ្នក​ចង់​បាន​គន្លឹះ​បន្ថែម​ទៀត​ក្នុង​ការ​រៀបចំ​កម្មវិធី​របស់​អ្នក​ឱ្យ​មាន​របៀប​រៀបរយ​ដែរ​ឬ​ទេ? ? សាកល្បងកម្មវិធីសម្អាតទូរស័ព្ទទៅ!


៤. កាត់បន្ថយដានជើងរបស់អ្នក

កម្មវិធីរុករកនៅក្នុងទូរស័ព្ទរបស់អ្នករក្សាទុកព័ត៌មានជាច្រើនអំពីខ្លួនអ្នកដូចជាទីតាំងរបស់អ្នក, អ្វីដែលអ្នកបានស្វែងរក គេហទំព័រដែលអ្នកបានចូលមើល និងប្រហែលជាអាចផ្ដល់ព័ត៍មានដែលអ្នកបានបញ្ចូលទៅឱ្យជនទីបី។

អ្នកអាចគ្រប់គ្រងព័ត៌មានទាំងនោះឡើងវិញដោយគ្រាន់តែផ្លាស់ប្ដូរទម្លាប់បន្តិចបន្តួចប៉ុណ្ណោះ។

ទូរស័ព្ទ ថេបប្លេត និងកុំព្យូទ័ររបស់អ្នក តែងតែតម្លើងទុកជាមុននូវកម្មវិធីមួយចំនួនដែលមិនយកចិត្តទុកដាក់ពីឯកជនភាពរបស់អ្នក។ ជំនួសមកវិញ អ្នកអាច ទាញយក និងប្រើប្រាស់កម្មវិធីរុករក ណាមួយដែររក្សាទុកសកម្មភាពលើអ៊ីធើណិតរបស់អ្នក ជាសម្ងាត់ ដែលអាចការពារពីការតាមដាននានា។

ហើយសម្រាប់កម្មវិធីបង្កើនឯកជនភាពបន្ថែមទៀត អ្នកអាចដំឡើង “កម្មវិធីបន្ថែម” (ទាំងនេះគឺជាកម្មវិធីខ្នាតតូចដែលងាយស្រួលដំឡើងសម្រាប់កម្មវិធីរុករកតាមអ៊ីនធឺណិតរបស់អ្នកដែល អាចធ្វើឱ្យសកម្មភាពអនឡាញរបស់អ្នកកាន់តែសម្ងាត់។)

ដើម្បីទប់ស្ដាត់ការផ្សព្វផ្សាយការពាណិជ្ជកម្មនិងការតាមដាន អ្នកអាចតម្លើងកម្មវិធី uBlock Origin (សម្រាប់កម្មវិធី Chrome, Safari, និង Firefox) ឬកម្មវិធី Privacy Badger (សម្រាប់កម្មវិធី Chrome, Firefox, និង Opera).

ដើម្បីប្រាកដថាការភ្ជាប់របស់អ្នកទៅកាន់គេហទំព័រនានាមានសុវត្ថិភាព អ្នកអាចតម្លើង HTTPS Everywhere ដែលជាកម្មវិធីបន្ថែមមួយដែលធានាថាទំនាក់ទំនងរបស់អ្នកជាមួយគេហទំព័រធំៗមានកូដនីយកម្ម (មានការការពារ)។

កម្មវិធី Firefox ផ្ដល់ឱ្យនូវវិធីសាស្ត្រផ្សេងទៀតដើម្បីពង្រឹងកម្មវិធីរុករករបស់អ្នក។ អ្នកអាចសាកល្បង addons.mozilla.org ដើម្បីឈ្វេងយល់បន្ថែម។ អ្នកមិនគួរតម្លើងកម្មវិធី (add-on) បន្ថែមច្រើនពេកនោះទេ។ ស្រាវជ្រាវពីកម្មវិធីបន្ថែម (add-on) ដែលអ្នកចង់តម្លើងដើម្បីប្រាកដថាវាផលិតឡើងដោយស្ថាប័នឬបុគ្គលដែលទុកចិត្តបាន។ តើអ្នកកំពុងស្វែងរកវិធីជាច្រើនទៀតដើម្បីពង្រឹងកម្មវិធីរុករករបស់អ្នកមែនទេ? ដើម្បីពង្រឹងកម្មវិធីរុករករបស់អ្នក សាកល្បងបទពិសោធន៍ពេញលេញនៅទីនេះ។


5. ដកស្លាក (Untag) ខ្លួនអ្នក និងអ្នកដទៃ

តើអ្នកធ្លាប់បានរួមចំណែកដល់ការបង្កើតទិន្នន័យរបស់មិត្តភ័ក្តិរបស់អ្នកដោយដាក់ស្លាកពួកគេនៅក្នុង រូបថត​និង​សារ​បង្ហោះ​ពី​អតីតកាល?

កាត់បន្ថយការផ្ទុកទិន្នន័យរបស់ពួកគេ (និងការវិនិច្ឆ័យរបស់អ្នក) ដោយ ការដកស្លាក នៅក្នុងរូបថត និងសារបង្ហោះជាច្រើនតាមដែលអ្នកអាចធ្វើបាន។

បន្តការធ្វើបែបនេះ! លើកទឹកចិត្តមិត្តភក្តិ ក្រុមគ្រួសារ និងមិត្តរួមការងាររបស់អ្នកឱ្យចូលរួមជាមួយអ្នកក្នុងការគ្រប់គ្រងទិន្នន័យ។ ប្រសិនបើយើងទាំងអស់គ្នាធ្វើការរួមគ្នាដើម្បីគ្រប់គ្រងដានទិន្នន័យរបស់យើង ពួកយើងអាចជួយគ្នាក្នុងការធ្វើឱ្យប្រសើរនៃទិន្នន័យរបស់យើង។

ប្រសិនបើជំហានទាំងនេះដំណើរការសម្រាប់អ្នក ហើយអ្នកមានអារម្មណ៍ស្រាលជាងមុន នោះហេតុអ្វីបានជាមិនព្យាយាម Degooglize ជីវិតអ្នកកែច្នៃកម្រងព័ត៍មានផ្ទាល់ខ្លួនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក? ឬប្រសិនបើអ្នកមិនចង់ប្រើទូរសព្ទរបស់អ្នកញឹកញាប់ សូមពិនិត្យមើល ទូរស័ព្ទវៃឆ្លាតស្វែងរក​ទម្លាប់​វៃឆ្លាត

បច្ចុប្បន្នភាពចុងក្រោយ 12/16/2022